ជាងផលិតឧបករណ៍


មានជាងផលិតឧបករណ៍ពិណតិចតួចនៅឡើយនៅកម្ពុជា ដោយសារតែឧបករណ៍នេះត្រូវបានផលិតឡើងវិញជាលើកដំបូងក្នុងឆ្នាំ២០១៣ប៉ុណ្ណោះ។ យើងនឹងលើកបង្ហាញពួកគេនៅទំព័រនេះជាមួយនឹងឧបករណ៍ភ្លេងដែលពួកគាត់បានផលិត។

Leng Pohy

Leng Pohy សព្វថ្ងៃរស់នៅខេត្តសៀមរាប។ គាត់ជាម្ចាស់រោងចម្លាក់ Authentic Khmer Sculpture។ ចាប់តាំងពីឆ្នាំ ១៩៩៨មក រោងជាងរបស់គាត់ទទួលផលិតគ្រឿងសិល្បៈធ្វីពីថ្ម និងឈើ មានគ្រប់ខ្នាត និងទំហំ។

ក្នុងឆ្នាំ ២០១៦ គាត់បានចាប់ផ្ដើមផលិតឧបករណ៍ភ្លេងឲ្យក្រុមសំឡេងអង្គរ និងបានក្លាយជាជាងផលិតឧបករណ៍ពិណសម័យអង្គរផងដែរ។ សព្វថ្ងៃគាត់ផ្ដោតតែលើការផលិតឧបករណ៍ពិណ និងការបង្កើតភាពច្នៃប្រឌិតថ្មីៗ។

 


Thean Nga

Thean Nga សព្វថ្ងៃរស់នៅខេត្តសៀមរាប។ គាត់ផលិតឧបករណ៍ភ្លេងជាច្រើនប្រភេទសម្រាប់ក្រុមសំឡេងអង្គរ ជាពិសេស ពិណសម័យបុរេអង្គរ។


Keo Sonan Kavei និង Krang Sila

Keo Sonan Kavei និង Krang Sila សព្វថ្ងៃរស់នៅភ្នំពេញ និងប្រចាំនៅរោងជាងតែមួយជាមួយគ្នា។ ពួកគាត់ជាអ្នកចាប់ផ្ដើមផលិតពិណដំបូងគេ ទាំងពិណសម័យបុរេអង្គរ និងពិណសម័យអង្គរ។ ជាងទាំង២នាក់ ចាប់ផ្ដើមធ្វើពិណដំបូងក្នុងឆ្នាំ២០១៣ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក Patrick Kersalé។


ដៃគូផ្សេងទៀត


Philippe Brousseau

ក្រៅពីជាងធ្វើឧបករណ៍ យើងក៏មានដៃគូផ្សេងទៀតដែលជួយលើការងារផ្នែកវិចិត្រ ឬតុបតែងលម្អគ្រឿងឧបករណ៍ផងដែរ។ 

 

Philippe Brousseau ស្នាក់នៅខេត្តសៀមរាប។ លោកជាស្ថាបនិក និងនាយក Jayav Art ជំនាញស្មាច់ និងខ្មុកម្រ័គ។ លោកជួយផ្នែកតុបតែងលម្អឧបករណ៍ពិណ! 


Éric Stocker

 

Éric Stocker ស្នាក់នៅខេត្តសៀមរាប។ លោកជាជាងជំនាញបំផុតផ្នែកខ្មុកម្រ័គ។ លោកជួយតុបតែងលម្អពិណដោយប្រើជាតិខ្មុកម្រ័គធម្មជាតិ និងបិតសន្លឹកមាស។